ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មចូលរួមសន្និសីទអាស៊ាន នៅប្រទេសវៀតណាម

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព។

ការធ្វើមាតុភូមិនិវត្តន៍នេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម អភិសន្តិបណ្ឌិត និងគណៈប្រតិភូ បានបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួម «សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន» ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

បេសកកម្មការទូត និងសន្តិសុខនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។







Previous Post Next Post