ហាណូយ៖ នាល្ងាចថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយថ្នាក់ដឹកនាំក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ Melia ក្នុងរដ្ឋធានីហាណូយ។
ពិធីលៀងសាយភោជន៍នេះ ត្រូវ បានរៀបចំឡើងក្នុងឱកាសនៃ «សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន» ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ដើម្បីសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងភាពជាដៃគូជិតស្និទ្ធរវាងកងកម្លាំងអនុវត្តច្បាប់នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។









