ភ្នំពេញ៖ ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ នេះ យានយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបមានរហូតដល់ ២០,៦០០គ្រឿង។
តួលេខយានយន្តអគ្គិសនីចុះបញ្ជីសរុប៖
- រថយន្តអគ្គិសនី៖ ១៥,២៣៩ គ្រឿង
- ម៉ូតូអគ្គិសនី៖ ៤,៤៩៩ គ្រឿង
- កង់បីអគ្គិសនី៖ ៨៦២ គ្រឿង
(ក្នុងនោះ ការចុះបញ្ជីថ្មីក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ មានចំនួន ៧,៦៣២គ្រឿង)
ដើម្បីឆ្លើយតបនឹងតម្រូវការនេះ អគ្គិសនីកម្ពុជា (EDC) បានឱ្យដឹងថា គិតត្រឹមជិតពាក់កណ្ដាលខែសីហា ឆ្នាំ២០២៦ នេះ ទូទាំងប្រទេសមាន ទូសាកថាមពល EV ជាង ៤០០ទូ ហើយ ដោយការផ្គត់ផ្គង់ថាមពលនេះពុំមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិតខាងឡើយ។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា បាននិងកំពុងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងត្រង់ស្វូរ ទាំងនៅតាមទីតាំងសាធារណៈរួម (សួនច្បារ, របងស្ថាប័នរដ្ឋ) និងទីតាំងអាជីវកម្មឯកជនដែលមានសក្ដានុពល ដើម្បីជំរុញការប្រើប្រាស់ថាមពលបៃតងឱ្យកាន់តែទូលំទូលាយ។

