ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ (11th Asian ITF Taekwon-Do Championships) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូលានបាទ័រ ប្រទេសម៉ុងហ្គោលី បានបិទបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។
នៅក្នុងព្រឹត្តិការណ៍លំដាប់តំបន់នេះ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា បានបង្កើតស្នាដៃយ៉ាងអស្ចារ្យជូនជាតិមាតុភូមិ ដោយបានខិតខំប្រឹងប្រែងដណ្តើមបានមេដាយសរុបរហូតដល់ ៤១គ្រឿង (មេដាយមាស ៨, មេដាយប្រាក់ ១២ និងមេដាយសំរឹទ្ធ ២១) នាំមកនូវមោទនភាព និងកិត្តិយសយ៉ាងធំធេងជូនដល់ព្រះរាជាណាចក្រកម្ពុជា។





