សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពី «ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា»។  អនុក្រឹត្យនេះត្រូវ បានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត។ ជាមួយគ្នានេះ អនុក្រឹត្យក៏បានកំណត់អំពីបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋ ដែលបានបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញ ក្នុងគោលបំណងធានាឱ្យការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។














Previous Post Next Post