ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ចូលរួមកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចូលរួមកិច្ចប្រជុំលើកទី២៦ របស់ គ.ជ.អ.ប. ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ។

អង្គប្រជុំបានផ្តោតលើការវាយតម្លៃវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ ការកំណត់ទិសដៅបន្ត និងការពិនិត្យលើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ការបញ្ជ្រាបយេនឌ័រ និងនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។






Previous Post Next Post