រាជរដ្ឋាភិបាល គ្រោងផ្តល់ឥណទានសម្បទាន និងជំនួយឧបត្ថម្ភធន ដើម្បីជំរុញការប្រើប្រាស់ «រ៉ឺម៉កកង់បីអគ្គិសនី»

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំយន្តការ «កម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន» ជូនដល់អ្នករត់រ៉ឺម៉កកង់បី ក្នុងការផ្លាស់ប្តូរពីប្រេងឥន្ធនៈទៅជាអគ្គិសនី។

យោងតាមប្រសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំហានដំបូងនៃគម្រោងនេះ នឹងអនុវត្តសាកល្បងលើរ៉ឺម៉កកង់បីចំនួនជាង ៦០,០០០ គ្រឿង ក្នុងរាជធានីភ្នំពេញ មុននឹងឈានទៅអនុវត្តនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។




Previous Post Next Post