ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយយោធាចារ្យ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង, ស្នងការ, នាយការិយាល័យបុគ្គលិក, នាយរងខុទ្ទកាល័យ, នាយកសាលា ព្រមទាំងយោធាចារ្យ ដែលមកពីសាលាកងរាជអាវុធហត្ថទាំងពីរយ៉ាងច្រើនកុះករ។




