អាវុធហត្ថរាជធានីភ្នំពេញ ប្រកាសបើកឱ្យចុះឈ្មោះរត់កម្សាន្ត «GRKPP FUN RUN 5.5km» ដោយឥតគិតថ្លៃ

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ Kiri Kiri Run Club និង SQUAD RUN បានរៀបចំកម្មវិធីរត់កម្សាន្ត «GRKPP FUN RUN 5.5km» ដោយបើកទទួលការចុះឈ្មោះពីសាធារណជនចូលរួមដោយ ឥតគិតថ្លៃ។

កម្មវិធីនេះ នឹងត្រូវរៀបចំឡើងដើម្បីបង្កើតបរិយាកាសរីករាយ និងលើកកម្ពស់សុខភាព ដោយមានការផ្តល់ជូនទឹក ភេសជ្ជៈ ផ្លែឈើញ៉ាំដោយសេរី ព្រមទាំងឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗពីដៃគូសហការផងដែរ។

ព័ត៌មានលម្អិតនៃកម្មវិធី៖

  • កាលបរិច្ឆេទរត់៖ ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦
  • ពេលវេលាជួបជុំ៖ ម៉ោង ៥:០០ នាទីព្រឹក
  • ទីតាំងជួបជុំ៖ កោះនរា
  • តម្រូវការសម្លៀកបំពាក់៖ ពាក់អាវយឺត ពណ៌ខៀវ ឬ ពណ៌ស
  • តំណភ្ជាប់ចុះឈ្មោះ៖ ចុះឈ្មោះទីនេះ
Previous Post Next Post