ឯកឧត្តម ហេង រតនៈ អញ្ជើញចូលរួមពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំថ្មគ្រែ និងចុះសួរសុខទុក្ខគ្រួសារក្រីក្រ

ក្រចេះ៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនៈ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំថ្មគ្រែ ស្រុកចិត្របុរី រួមជាមួយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំថ្មគ្រែ។

តាមរបាយការណ៍ ពិធីបោះឆ្នោតស្ទាបស្ទង់នេះ មានបេក្ខជនឈរឈ្មោះសរុបចំនួន ១៤នាក់ និងមានអង្គបោះឆ្នោតចំនួន ២៧៣នាក់ ដោយមានសន្លឹកឆ្នោតបោះសរុបចំនួន ២៨៧សន្លឹក។

បន្ទាប់មក ឯកឧត្តម និងក្រុមការងារ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារក្រីក្រ និងមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅក្នុងមូលដ្ឋាន។

អំណោយ និងជំនួយឧបត្ថម្ភ៖

  • គ្រួសារក្រីក្រ (៤ គ្រួសារ)៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស, សារុងពុម្ព ១ និងថវិកា ២០,០០០រៀល។
  • ជំនួយសង្គម៖ ឧបត្ថម្ភថវិកាចំនួន ១,២០០,០០០រៀល ជូនដល់ឃុំ សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យសព ដើម្បីសម្រាលបន្ទុកគ្រួសារដែលមានការលំបាក។












Previous Post Next Post